Is this you? As a journalist, you can create a free Muck Rack account to customize your profile, list your contact preferences, and upload a portfolio of your best work.
Claim your profile
Articles by Lee EK
អគ្គិភ័យឆាបឆេះរោងចក្រថៃមួយទៀតហើយបណ្តាលឱ្យខូចខាតសម្ភារៈអស់គ្មានសល់ | Khmer Breaking News
ប្រទេសថៃ ៖ ជាច្រើនថ្ងៃមកនេះ ប្រទេសថៃមានហេតុការណ៍ភ្លើងឆេះជាញឹកញាប់ មិនថាឆេះអគារធំៗ ផ្ទះពលរដ្ឋ និងរោងចក្រ ។ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ភ្លើងបានឆេះរោងចក្រផលិត និងលក់គ្រឿងបន្លាស់រថយន្ត-ម៉ូតូដ៏ធំមួយកន្លែងនៅខេត្តនគរាជសីម៉ា បណ្តាលឱ្យខូចខាតសម្ភារៈអស់គ្មានសល់ បើទោះជារថយន្តបាញ់ទឹកជាង២០គ្រឿងត្រូវបានបញ្ជូនមកកាន់កន្លែងកើតហេតុក្តី ដោយសារក្នុងរោងចក្រសុទ្ធតែជ័រ និងថ្នាំពណ៌ ។ កាលពីវេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ អគ្គិភ័យបានឆាបឆេះរោងចក្រផលិត និងលក់គ្រឿងបន្លាស់រថយន្ត-ម៉ូតូ...
Ka Ismee តបតវិញមួយឆ្ងាញ់ក្រោយមានអ្នករិះ. គ.ន់សំឡេងរបស់ ណូលី
Ka Ismee ដែលមហាជនស្គាល់ថាជាភរិយារបស់តារាចម្រៀង ណូលី បានតបតមួយឆ្ងាញ់ទៅកាន់អ្នកលេងបណ្តាញសង្គមក្រោយពីរិះគន់ស្វាមីរបស់ខ្លួនថា ច្រៀងដូចភេទទី៣ ប៉ុន្តែបានតម្លៃខ្លួនដល់ទៅ២០០០ដុល្លារ។ នេះមិនមែនជាលើកទី១នោះទេដែល Ka Ismee ចេញមកការពារ ណូលី កន្លងមករូបនាងក៏បានចេញតបតទៅនឹងមតិយោបល់ដែលថា ណូលី មិនសមនឹងនាង។ កាលពីថ្ងៃទី៣០ មករា តារាចម្រៀង ណូលី បានបង្ហាញពីវីដេអូរបស់ខ្លួនដែលមានកិត្តិយសបកស្រាយបទចម្រៀងក្នុងពិធីមង្គលការដែលមានកូនកំលោះកម្ពុជា និងកូនក្រមុំវៀតណាម។ លើសពីនេះទៅទៀត...
ព្រែកកាំពី រមណីយដ្ឋានល្អប្លែកបែបធម្មជាតិ
ខេត្តក្រចេះមានតំបន់ទេសចរណ៍ និងរមណីយដ្ឋានជាច្រើនកន្លែង ដែលទាក់ទាញភ្ញៀវទេសចរជាតិ-អនុ្តរជាតិមកកម្សាន្តជារៀងរាល់ឆ្នាំ ក្នុងនោះរមណីយដ្ឋានព្រែកកាំពី ស្ថិតនៅភូមិក្បាលជួរ ឃុំសំបុក ស្រុកចិត្របុរី មានចម្ងាយ១៦គីឡូម៉ែត្រពីទីរួមខេត្ត បានទាក់ទាញភ្ញៀវទេសចរមកម្សាន្តច្រើនជាងគេ ជាពិសេស នៅខែមេសា ជាពេលបុណ្យចូលឆ្នាំខ្មែរ ។ ភ្ញៀវទេសចរមកទីនេះអាចអង្គុយលេងពីព្រឹកដល់ល្ងាច និងបរិភោគអាហារលើកញ្ចុះតូចៗដែលត្រូវបានសង់លើផ្ទៃទឹក ព្រមទាំងអាចហែលទឹកលេងយ៉ាងរីករាយ ។ រមណីយដ្ឋានកាំពី ស្ថិតនៅតាមផ្លូវជាតិលេខ៧ ពេលទៅដល់ស្ពានព្រែកកាំពី...
Rosé បង្ហើបពីរឿងមួយចំនួនដែលនាងបានធ្វើអំឡុងពេលមានទំនាក់ទំនងស្នេហា
ថ្មីៗនេះ Rosé សមាជិក Blackpink បានបង្ហាញខ្លួនជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីជជែកកម្សាន្ត «Call Her Daddy» ហើយបានទម្លាយរឿងរ៉ាវជាច្រើនទាំងនៅរង្វង់សិល្បៈនិងជីវិតឯកជន។ Rosé បានបង្ហាញខ្លួនជាសមាជិកក្រុម Blackpink ជិត១០ឆ្នាំមកហើយប៉ុន្តែនាងមិនដែលបង្ហាញទំនាក់ទំនងស្នេហាជាសាធារណៈទេ ប៉ុន្តែអ្នកគាំទ្របានដឹងថានាងធ្លាប់មានដៃគូដោយសារតែបទចម្រៀង «toxic till the end» ។ ទាក់ទងនឹងការរក្សាទំនាក់ទំនងផ្ទាល់ខ្លួនរបស់នាងជាឯកជនតារាចម្រៀងរូបនេះ បាននិយាយថា «ខ្ញុំមិនដែលបង្ហាញទំនាក់ទំនងរបស់ខ្ញុំជាសាធារណៈទេ...
ខឹងចិត្តលាបពណ៌ខ្មែរខ្លាំងពេក ឆន ស្រីណេត និយាយម៉ាត់ៗបែបនេះទៅកាន់ជនជាតិវៀតណាម
គេចាំបានថាកាលពីកន្លងមកនេះមាននារីជាជនជាតិវៀតណាមម្នាក់បាននិយាយនៅក្នុងវីដេអូមួយបានជ្រើសប្រទេសកម្ពុជាបាត់ចេញពីផែនដីដោយលើកហេតុផលថាមានការការឆបោកអនឡាញ (scammer) ច្រើន។ នាគ្រានោះបានធ្វើឱ្យមានមតិប្រតិកម្មយ៉ាងខ្លាំងក្លាពីអ្នកលេងបណ្តាញសង្គមទាំងពីរប្រទេស។ ងាកមកកាន់ ឆន ស្រីណេត វិញដែលមានកំណើតនៅកម្ពុជាក្រោមជារឿយៗតែងតែមានមតិប្រតិកម្មតបតនឹងសារព័ត៌មានវៀតណាមមួយចំនួនដែលជារឿយៗបានចុះផ្សាយលាបពណ៌ខ្មែរខុសពីការពិត។ ជាក់ស្តែងថ្មីៗនេះ ឆន ស្រីណេត ក៏បានបញ្ចេញសារយ៉ាងក្តៅគគុកទាក់ទងនឹងការឆបោកអនឡាញ scammer...
ឱកាសពិសេស! ស្ថានទូតអាមេរិកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់និសិ្សតកម្ពុជា
(ភ្នំពេញ) ៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជា ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាឱ្យទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅសហរដ្ឋអាមេរិក ក្រោមគម្រោងអាហារូបករណ៍Fulbright ក្នុងគោលបំណងបង្កើនការយោគយល់គ្នាទៅវិញទៅមករវាងប្រជាជនសហរដ្ឋអាមេរិក និងប្រជាជនកម្ពុជា។ យោងតាមសេចក្ដីជូនដំណឹងនៅថ្ងៃសុក្រ ទី៣០ ខែមករា អាហារូបករណ៍នៃកម្មវិធីនិស្សិតបរទេស Fulbright ឆ្នាំ២០២៧-២០២៨ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសហរដ្ឋអាមេរិក ដែលនាំទៅដល់សញ្ញាបត្រអនុបណ្ឌិត ឬបណ្ឌិតនេះ...
វត្តមានកូនត្រីបាឡែនមួយក្បាលនៅឆ្នេរតាបារាំង នាំមកនូវក្ដីបារម្ភអំពីបញ្ហាក្រោមបាតសមុទ្រ
នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ មានការចែករំលែកព្រោងព្រាតនូវវីដេអូរបស់ត្រីបាឡែនមួយក្បាល ដែលបានហែលមកផ្ទៃខាងលើក្នុងខេត្តព្រះសីហនុត្រង់ចំណុចឆ្នេរតាបារាំង។ ការលេចវត្តមានឡើងមកខាងលើរបស់ត្រីបាឡែននេះ បានធ្វើឲ្យមនុស្សជាច្រើនមានការព្រួយបារម្ភថានេះអាចជាសញ្ញានៃគ្រោះធម្មជាតិនៅក្រោមបាតសមុទ្រជាមិនខាន។ ជាការពិតណាស់ ត្រីបាឡែនគឺជាសត្វដែលរស់នៅក្នុងទឹកជ្រៅ វាមិនងាយនឹងឡើងមកផ្ទៃខាងលើក្បែរឆ្នេរ ឬច្រាំង ឬចូលជិតតំបន់ដែលមានមនុស្សរស់នៅឡើយ លុះត្រាតែវាមានជំងឺ, របួស, ឬព្យាយាមគេចចេញពីការរំខានណាមួយនៅក្រោមផ្ទៃទឹក។...
វិធីរកលុយងាយៗ បុរសម្នាក់យកស៊ីមកាតនិងទូរស័ព្ទខូចៗរំលាយចេញជាមាសមួយដុំលក់បានជិត ៣ម៉ឺនដុល្លារ
ក្វាងទុង៖ បុរសជនជាតិចិនម្នាក់បានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលនឹងភាពវ័យឆ្លាតរបស់គាត់ជាខ្លាំង បន្ទាប់ពីគាត់បានដើរប្រមូលស៊ីមកាតចាស់ៗ ទូរស័ព្ទ និងឧបករណ៍អេឡិចត្រូនិចខូចៗ មករំលាយយកលោហៈធាតុមាសបានមួយដុំមានទម្ងន់ 191.73 ក្រាម បើគិតតាមតម្លៃបច្ចុប្បន្នអាចលក់បានប្រហែល 28,000 ដុល្លារឯណោះ។ វីដេអូដ៏ល្បីមួយនៅលើប្រព័ន្ធផ្សព្វផ្សាយប្រទេសចិន បានបង្ហាញពីរបៀបដែលបុរសម្នាក់ដែលមានឈ្មោះថា Qiao បានចម្រាញ់យកមាសសុទ្ធទម្ងន់ជិត 192 ក្រាម ដោយគ្រាន់តែប្រើប្រើប្រាស់ស៊ីមកាត និងបន្ទះឈីបចាស់ៗដែលមាននៅលើគ្រឿងអេឡិចត្រូនិចខូចៗ។...
មកប្រតិបត្តិតាមវិធីទាំងនេះក្នុងថ្ងៃបុណ្យចូលឆ្នាំចិនដើម្បីយកលាភសំណាងពេញមួយឆ្នាំ | Khmer Breaking News
ជារៀងរាល់ឆ្នាំ អ្នកជាប់ខ្សែស្រឡាយចិនតែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំចិនលើទឹកដីកម្ពុជានៅពាក់កណ្តាលខែកុម្ភៈ ដែលថ្ងៃចូលឆ្នាំចិនចាត់ទុកជាថ្ងៃសិរីសួស្តី ផ្លាស់ប្តូរពីឆ្នាំចាស់ចូលឆ្នាំថ្មី ។ យើងមកដឹងពីអ្វីគួរប្រតិបត្តិ និងត្រណមអ្វីខ្លះនៅក្នុងថ្ងៃដ៏សំខាន់នេះ ដើម្បីប្រតិបត្តិឱ្យបានត្រឹមត្រូវ និងទទួលបាននូវលាភសំណាង ហេងហេងពេញមួយឆ្នាំ ។ *គួរប្រតិបត្តិដូចខាងក្រោមក្នុងថ្ងៃបុណ្យចូលឆ្នាំចិនដើម្បីឱ្យជីវិតរុងរឿង និងទទួលបានលាភសំណាង ៖ ១-ស្លៀកពាក់ពណ៌ក្រហម ពីព្រោះក្រហម គឺជាពណ៌មង្គល ជួញបណ្តេញរឿងរ៉ាវអាក្រក់ៗ...
បែកធ្លាយតម្លៃខ្លួនតារាចម្រៀង ណូលី ច្រៀងក្នុងពិធីមង្គលការកូនកំលោះកម្ពុជានិងកូនក្រមុំវៀតណាម
ថ្មីៗនេះនៅលើបណ្តាញសង្គមផ្ទុះការចាប់អារម្មណ៍ភ្លូកទឹកភ្លូកដីអំពីពិធីមង្គលការកូនអភិជនដែលមានកូនកំលោះជាជនជាតិខ្មែរនិងកូនក្រមុំជាជនជាតិវៀតណាម។ បន្ទាប់ពីរៀបចំតាមប្រពៃណីវៀតណាមរួច កូនក្រមុំកូនកំលោះក៏បានដឹកដៃគ្នាមករៀបចំពិធីមង្គលការតាមបែបប្រពៃណីខ្មែរយ៉ាងអធិកអធម។ កម្មវិធីដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមករា កូនកំលោះមានឈ្មោះថា អាន ឡុងហួរ និងកូនក្រមុំជាជនជាតិវៀតណាមមានឈ្មោះថា ង្វៀន ធីយៀន បានប្រមូលផ្តុំសិល្បករ សិល្បការិនីល្បីៗជាច្រើនចូលរួមដូចជា មាស សុខសោភា រ៉ាប៊ី សុភ័ក្រ កុសុម៉ា គី សាវីន វីឌីណែត...
អង្គការសុខភាពពិភពលោក ៖ "ការឆ្លងរាតត្បាតរបស់មេរោគនីប៉ាហ៍ចេញពីប្រទេសឥណ្ឌាស្ថិតក្នុងកម្រិតទាប"
តាមសេចក្តីប្រកាសរបស់អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ការឆ្លងរាតត្បាតរបស់មេរោគនីប៉ាហ៍ (Nipah) ចេញពីប្រទេសឥណ្ឌា គឺស្ថិតក្នុងកម្រិតទាប ហើយអង្គការសុខភាពពិភពលោក មិនបានណែនាំឱ្យប្រទេសនានាកំណត់វិធានការរឹតបន្តឹងត្រួតពិនិត្យអ្នកដំណើរចេញ-ចូលប្រទេសទេ ។ ហុងកុង ម៉ាឡេស៊ី សិង្ហបុរី ថៃ និងវៀតណាម បានកំណត់វិធានការត្រួតពិនិត្យអ្នកដំណើរនៅតាមអាកាសយានដ្ឋានក្នុងសប្តាហ៍ទី៤ ខែមករា ឆ្នាំ២០២៦នេះ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតមេរោគនីប៉ាហ៍ពីឥណ្ឌា បន្ទាប់ពីឥណ្ឌាបញ្ជាក់ថា ពលរដ្ឋខ្លួនបានឆ្លងមេរោគនេះ ។...
អ្នកគាំទ្រថៃឡាំប៉ាក្រោយឃើញ Ahyeon រាំបទ N.John
ជនជាតិថៃមួយចំនួនធំទើបតែកើតទុក្ខមិនសុខចិត្តអំពីក្រុមចម្រៀង TREASURE ក្រោយក្រុមចម្រៀងនេះជ្រើសរើសធ្វើជា BA និងមកប្រគំតន្រ្តីនៅស្រុកខ្មែរ ខណៈពេលនេះត្រូវមកក្តៅក្រហាយម្តងទៀតជាមួយនឹង Ahyeon សមាជិក BABYMONSTER បន្ទាប់ពីនាងរាំបទរបស់ N.John។ ជនជាតិថៃ Toxic ទាំងនោះបានចូលទៅខម្មិនជាច្រើននៅក្រោមវីដេអូចម្រៀងដែល Ahyeon រាំ ខណៈអ្នកគាំទ្រអព្យាក្រឹតទទូចឱ្យជនជាតិថៃកុំដាក់សម្ពាធមកកាន់ Ahyeon។ ដូចប្រិយមិត្តមួយចំនួនធំជ្រាបមកហើយថា Ahyeon បានរាំបទ «Pop out» របស់ N.John...
ក្រុមហ៊ុន Amazon ត្រៀមបញ្ឈប់បុគ្គលិក ១៦,០០០នាក់ ហើយងាកទៅប្រើ AI ជំនួសវិញ
ញូវយ៉ក ៖ ក្រុមហ៊ុនលក់រាយតាមអ៊ីនធឺណិតខ្នាតយក្សរបស់សហរដ្ឋអាមេរិក Amazon កាលពីថ្ងៃពុធនេះបាននិយាយថា ពួកគេត្រៀមនឹងកាត់បន្ថយការងារពីមនុស្សចំនួន ១៦,០០០ នាក់នៅទូទាំងពិភពលោក ដើម្បីធ្វើឲ្យប្រសើរឡើងនូវបច្ចេកវិទ្យា AI ក្នុងការចូលមកបំពេញតួនាទីជំនួសមនុស្ស។ នេះបើតាមការចេញផ្សាយរបស់ BBC នៅថ្ងៃទី២៨ ខែមករា។ បន្ទាប់ពីបានបញ្ឈប់បុគ្គលិកចំនួន ១៤ ០០០ នាក់កាលពីខែ តុលា ២០២៥ មក នៅខែមករា ២០២៦ នេះ ក្រុមហ៊ុនលក់ទំនិញអនឡាញ Amazon បានបន្តកាត់បន្ថយបុគ្គលិកចំនួន ១៦ ០០០ នាក់ថែមទៀត...
Jungkook និង V បានស្លៀកសម្លៀកបំពាក់ដូចគ្នាហើយកាន់ដៃគ្នាយ៉ាងស្និទ្ធស្នាល
ថ្មីៗនេះ J-Hope បានបង្ហោះរូបថតជាច្រើនសន្លឹកនៅលើ Instagram ដែលទាក់ទាញចំណាប់អារម្មណ៍របស់អ្នកគាំទ្រភ្លាមៗ។ ក្នុងចំណោមរូបថតទាំងនោះ មានរូបភាពជាច្រើនសន្លឹករបស់សមាជិកក្រុម BTS រួមទាំង Jungkook និង V។ ក្នុងនោះរូបថតមួយសន្លឹកបានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម។ រូបថតបានបង្ហាញពី Jungkook និង V ឈរក្បែរគ្នា ដោយស្លៀកអាវដូចគ្នាពីការប្រមូលម៉ូតថ្មីៗរបស់ J-Hope។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រកាន់តែរីករាយថែមទៀតនោះគឺថា អ្នកទាំងពីរកាន់ដៃគ្នាយ៉ាងស្និទ្ធស្នាល។នៅក្នុងវិស័យ Kpop...
រដ្ឋមន្រ្តីការបរទេសហ្វីលីពីនហួសចិត្ត ដែលសារព័ត៌មានជាច្រើនមិនសូវអើពើលើជម្លោះរវាងកម្ពុជា-ថៃ
ទីក្រុងសេប៊ូ ៖ លោកស្រី Theresa P.
ក្រុមហ៊ុនអាមេរិក ពិចារណាលក់ស្ថានីយឥន្ធនៈ Caltex ទាំងអស់នៅកម្ពុជា
ក្រុមហ៊ុនប្រេងរបស់សហរដ្ឋអាមេរិក Chevron កាន់តែជិតឈានដល់កិច្ចព្រមព្រៀង លក់ទ្រព្យសម្បត្តិប្រេងរបស់ខ្លួននៅក្នុងតំបន់អាសុី ទៅឱ្យក្រុមហ៊ុនប្រេងជប៉ុន Eneos និងក្រុមហ៊ុនស្វ៉ីស Glencore។ Chevron មានគោលដៅចម្បងលក់ភាគហ៊ុន៥០ភាគរយ នៅក្នុងក្រុមហ៊ុនចម្រាញ់ប្រេង SRC រួមជាមួយមូលដ្ឋានស្តុកប្រេង និងស្ថានីយប្រេងឥន្ធនៈ នៅប្រទេសសិង្ហបុរី។ បន្ថែមពីនេះ នៅក្នុងកិច្ចព្រមព្រៀងលក់ ក្រុមហ៊ុនChevron ក៏បានរាប់បញ្ចូល ស្ថានីយប្រេងឥន្ធនៈនៅកម្ពុជា និងម៉ាឡេសុី ដែលមានតម្លៃប្រមាណ១ពាន់លានដុល្លារផងដែរ។ ការប្រកាស់លក់ខាងលើ...
មនុស្សស្លា.ប់និងរបួសជាច្រើននាក់ ព្រោះឆេះរោងចក្រផលិតកាំជ្រួចនៅថៃ
ប្រទេសថៃ ៖ រោងចក្រផលិតកាំជ្រួចមួយកន្លែងនៅភូមិដងកាក់សា ឃុំរ៉ៃរុត ស្រុកដនជេឌី ខេត្តសុផាន់បុរី ប្រទេសថៃ បានផ្ទុះឆេះយ៉ាងសន្ធោសន្ធៅកាលពីវេលាម៉ោង៧និង១២នាទីព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ បណ្តាលឱ្យមនុស្សស្លា.ប់ រងរបួសធ្ងន់ជាច្រើននាក់ និងខូចខាតផ្ទះ១ខ្នង ។ ហេតុការណ៍នេះបង្កការភ័យស្លន់ស្លោយ៉ាងខ្លាំងដល់អ្នករស់នៅក្បែរនោះ និងអ្នកធ្វើដំណើរឆ្លងកាត់ ដោយសារសំឡេងផ្ទុះឮខ្លាំងរហូតដល់៣ស្រុក ។ ក្រោយពីទទួលដំណឹងឆេះរោងចក្រផលិតកាំជ្រួច មជ្ឈមណ្ឌលបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយខេត្តសុផាន់បុរី...
NPN រម្លឹកអនុស្សាវរីយ៍កម្សត់កម្រជាមួយនឹង ទេព ពិសិដ្ឋ
ដូចប្រិយមិត្តជ្រាបមកហើយថាតារាចម្រៀង ទេព ពិសិដ្ឋ និង NPN គឺជាមិត្តសម្លាញ់ស្មោះស្ម័គ្រនឹងគ្នាព្រមទាំងបោះជំហានលើអាជីពសិល្បៈរួមគ្នាប្រកបដោយភាពចុះសម្រុងគ្នាខ្លាំង។ មុននឹងទទួលបានកេរ្តិ៍ឈ្មោះមានទស្សនិកជនស្គាល់ NPN ស្រាប់តែរម្លឹកពីអនុស្សារវីយ៍កម្សត់កម្រជាមួយនឹង ទេព ពិសិដ្ឋ និងគ្នីគ្នាប៉ុន្មាននាក់ទៀតកាលពីអតីតកាលប៉ុន្តែពេលនេះនៅសល់តែពីរនាក់គេប៉ុណ្ណោះ។ បទចម្រៀង «20’OUTNOW» «Alisha» ជាស្នាដៃរបស់តារាចម្រៀង ទេព ពិសិដ្ឋ និង NPN ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន។ ពីក្មេងប្រុសដែលជាម្ចាស់ពានមួយរូប ទេព...
ជីវិតជាមួយនឹងតន្រ្តី វណ្ណដា វិនិយោគឧបករណ៍ភ្លេងបន្ថែម
មិនសូវជាបង្អួតសម្ភារៈនិយមប៉ុន្មាននោះទេប៉ុន្តែ វណ្ណដា បានធ្វើឱ្យអ្នកគាំទ្រកត់សម្គាល់ឃើញថាលោកវិនិយោគទៅលើឧបករណ៍តន្រ្តីឬរបស់របរទាក់ទងនឹងការផលិតចម្រៀងរបស់ខ្លួន។ ជាក់ស្តែងថ្មីៗនេះ វណ្ណដា បានបង្ហាញពីឧបករណ៍ភ្លេង ព្យាណូ និង Saxophone ហើយមើលទៅតារាចម្រៀងរូបនេះពិតជារីករាយជាមួយរបស់ថ្មីនេះយ៉ាងខ្លាំង។ នៅយប់ថ្ងៃទី២៩ ខែមករា វណ្ណដា បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើគណនីផ្ទាល់ខ្លួនជាមួយនឹងពាក្យពេចន៍ក្នុងន័យថា គ្មានអ្វីដែលមិនអាចទៅរួចនោះទេរហូតដល់អ្នករៀនវា ដោយភ្ជាប់ជាមួយនឹងនិមិត្តសញ្ញាភ្លេងចំនួនពីរគឺ ព្យាណូ និង...
កម្ពុជាបណ្ដេញជនជាតិមីយ៉ាន់ម៉ាដែលពាក់ព័ន្ធនឹង Online Scam ជាង ៧០០នាក់ចេញពីប្រទេស
(ភ្នំពេញ) ៖ ជនជាតិមីយ៉ាន់ម៉ាដែលជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោ.កតាមអនឡាញ និងគ្មានលិខិតឆ្លងដែនចំនួន ៧២៩នាក់ ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់បញ្ជូនតាមយន្តហោះពិសេសទៅប្រទេសកំណើតរបស់ពួកគេវិញ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានអន្តោរប្រវេសន៍។ នៅយប់ថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍...
អានសៀវភៅជួយអ្នកទទួលបានសុខភាពល្អ និងមានអាយុវែង
ការអានសៀវភៅអាចមានឥទ្ធិពលជាងអ្វីដែលយើងគិត ពីព្រោះមានការស្រាវជ្រាវជាច្រើនរបស់សហរដ្ឋអាមេរិក និងប្រទេសអង់គ្លេស បង្ហាញថា ការអានសៀវភៅជាប្រចាំនឹងជួយឱ្យមនុស្សចាស់អាយុកាន់តែវែង កាត់បន្ថយការតានតឹងផ្លូវចិត្ត ខួរក្បាលចងចាំបានល្អ ការពារជំងឺវង្វេងវង្វាន់ រាងកាយបានសម្រាក និងកាត់បន្ថយអារម្មណ៍ឯកា ពីព្រោះសៀវភៅដើរតួនាទីជាមិត្ត ។ បើតាមអ្នកព្យាបាលផ្លូវចិត្តនៅទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក ដែលបានស្រាវជ្រាវអំពីទំនាក់ទំនងរវាងការអានសៀវភៅ និងអាយុរបស់មនុស្ស គឺនៅពេលអានសៀវភៅ...
ផ្ទុះការភ្ញាក់ផ្អើល Ahyeon លេងបទចម្រៀង N.John
អ្នកគាំទ្រវិស័យ K-Pop មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅរសៀលថ្ងៃទី២៩ ខែមករា នេះបន្ទាប់ពីតារាចម្រៀង Ahyeon សមាជិកក្រុមចម្រៀង BABYMONSTER លេងបទចម្រៀង «Pop out» របស់ N.John។ នៅលើគណនីទិកតុកផ្លូវការរបស់ BABYMONSTER ដែលមានអ្នកតាមដាន១១.២លាននាក់ គេបានឃើញ Ahyeon សមាជិកដែលល្បីជាងគេនៅក្នុងក្រុមបានបញ្ចេញក្បាច់រាំនៃបទចម្រៀង «Pop out» របស់ N.John យ៉ាងគួរឱ្យស្រលាញ់។ បន្ទាប់ពីបានឃើញ Ahyeon រាំបទចម្រៀងរបស់កូនប្រុសឧកញ៉ា ព្រាប សុវត្ថិ បែបនេះហើយអ្នកគាំទ្រកម្ពុជាជាច្រើនជាពិសេសគឺអ្នកគាំទ្រវិស័យ K-Pop...
អ៊ីរ៉ង់សម្ញែងរូងមីស៊ីលក្រោមទឹកដ៏មានឥទ្ធិពល ចំពេលកំពុងតានតឹងជាមួយសហរដ្ឋអាមេរិក
ប្រទេសអ៊ីរ៉ង់បានបើកបង្ហាញជាសាធារណៈនូវមូលដ្ឋានទ័ពក្រោមទឹកថ្មីមួយ ដែលមានទីតាំងនៅក្រោមឈូងសមុទ្រពែរ្ស ជាមួយនឹងការសម្ញែងពីនាវា អាវុ.ធ និងមីស៊ីលទំនើបៗច្រើនប្រភេទ ហើយនិយាយថាខ្លួនអាចនឹងធ្វើច្រកសមុទ្រ Hormuz ក្លាយជាតំបន់លែងមានសម្រាប់ការដឹកជញ្ជូន ប្រសិនបើវាត្រូវបានវា.យប្រហារដោយសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារ The Arab News។ យោងតាមវីដេអូ និងសេចក្តីថ្លែងការណ៍របស់អ៊ីរ៉ង់ មូលដ្ឋានទ័ពនេះរួមមានទូកល្បឿនលឿន និងយានជំនិះកងទ័ពជើងទឹកផ្សេងទៀត ដែលត្រូវបានរចនាឡើងដើម្បីបា.ញ់មីស៊ីលរយៈចម្ងាយឆ្ងាយ...
ឥណ្ឌានឹងហាមយុវជនអាយុក្រោម១៦ឆ្នាំប្រើប្រាស់បណ្តាញសង្គមព្រោះបារម្ភពីផលប៉ះពាល់សុខភាពផ្លូវចិត្ត | Khmer Breaking News
ប្រទេសឥណ្ឌា ៖ ឥណ្ឌានឹងសាកល្បងហាមឃាត់យុវជនអាយុក្រោម១៦ឆ្នាំប្រើប្រាស់បណ្តាញសង្គម ពីព្រោះបារម្ភពីផលប៉ះពាល់សុខភាពផ្លូវចិត្ត ដែលការហាមឃាត់នេះ គឺយកគំរូតាមអូស្ត្រាលី ប្រសិនបើអនុវត្តជោគជ័យ ឥណ្ឌានឹងហាមឃាត់យុវជនអាយុក្រោម១៦ឆ្នាំប្រើប្រាស់បណ្តាញសង្គមនៅទូទាំងប្រទេស ។ រដ្ឋ Goa ជារដ្ឋទេសចរណ៍ និងរដ្ឋ Andhra Pradesh នៅភាគខាងត្បូងប្រទេសឥណ្ឌា គ្រោងហាមឃាត់យុវជនអាយុក្រោម១៦ឆ្នាំប្រើប្រាស់បណ្តាញសង្គម ដោយសារបារម្ភពីផលប៉ះពាល់កាន់តែខ្លាំងលើសុខភាពផ្លូវចិត្តយុវជន ។ បច្ចុប្បន្ន ពលរដ្ឋឥណ្ឌាបានប្រើប្រាស់អ៊ីនធើរណេត...
ទូច ស្រីល័ក្ខ ដាច់ចិត្តបង្ហោះសំពះសុំសប្បុរសជនឱ្យជួយជីវិតតារាចម្រៀង យូ ឌីស្កូ
តារាចម្រៀងនិងសម្តែងជើងចាស់ យូ ឌីស្កូ អតីតសមាជិកក្រុមរៃមាសតោមាស បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលសាជាថ្មីក្រោយឃើញរូបភាពលោកស្គមស្គាំងត្រូវបញ្ជូលទៅសង្គ្រោះនៅឥណ្ឌាព្រោះតែជាតិពុលឡើងខ្លាំង។ កំពុងស្ថិតនៅក្នុងដំណាក់កាលលាងឈាមថវិកាមិនគ្រប់គ្រាន់ អ្នកនាង ទូច ស្រីល័ក្ខ ដាច់ចិត្តសំពះសុំឱ្យសប្បុរជនជួយជីវិតលោក យូ ឌីស្កូ ខណៈក្តីសង្ឃឹមមានតែ៥០%ប៉ុណ្ណោះ។ បន្ទាប់វះកាត់ក្រលៀនបានដោយជោគជ័យកាលពី៨ឆ្នាំមុននិងបានវិលមកបម្រើអាជីពសិល្បៈវិញ នៅដើមឆ្នាំ២០២៦នេះស្រាប់តែទទួលដំណឹងថាលោក យូ ឌីស្កូ...
យ៉ា រ៉ូណា អ្នកគ្រប់គ្រង ហ្សេដេស រងការចោ.ទប្រកាន់ថា ជំពាក់លុយមិនសង
មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីគណនីហ្វេកប៊ុកមួយឈ្មោះថា «LEN Daily Care» បានអះអាងថា យ៉ា រ៉ូណា ដែលជាអ្នកគ្រប់គ្រង ហ្សេដេស ជំពាក់លុយមិនសងដោយ សន្យា៣ខែសងប៉ុន្តែ៧ខែហើយមិនទាន់សងនៅឡើយ។ ជុំវិញការចោទប្រកាន់នេះគេពុំទាន់ឃើញ យ៉ារ៉ូណា ចេញបកស្រាយនៅឡើយទេ ខណៈគណនីរបស់នាងបាន Locked Profile ។ នៅយប់ថ្ងៃទី២៨ ខែមករា «LEN Daily Care» បានបង្ហោះរូប យ៉ារ៉ូណា ជាមួយនឹងខ្លឹមសារថា«ជំពាក់លុយគេអត់សងទុកលុយហាយសូរ ខំជួយស្មានតែមនុស្សល្អត្រឹមត្រូវ កាលមកខ្ចីសុំអង្វរឱ្យយើងជួយព្រោះវាពិបាកខ្លាំង។ ជួយម្ដងទៅគេគម្រាមខ្លាំងណាស់...
ក្ដៅៗ យន្តហោះយោធាថៃ១គ្រឿងបានធ្លា.ក់ឆេះនៅខេត្តឈៀងម៉ៃ បណ្ដាលឲ្យពីឡុត២នាក់ស្លា.ប់
ខេត្តឈៀងម៉ៃ ៖ យន្តហោះ AT-6 របស់កងទ័ពអាកាសថៃចំនួន១គ្រឿង សុខៗស្រាប់បានធ្លាក់ក្នុងអំឡុងពេលហាត់សមយោធានៅខេត្តឈៀងម៉ៃ បណ្ដាលឲ្យពីឡុតពីរនាក់បានស្លា.ប់ភ្លាមៗ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Thairath។ នៅម៉ោង ១០:៣០ ព្រឹក ថ្ងៃទី ២៩ ខែមករា អ្នកយកព័ត៌មានបានទទួលដំណឹងពីកងទ័ពអាកាសថៃថា យន្តហោះយោធាប្រភេទ AT-6 មួយគ្រឿង បានធ្លាក់នៅភូមិ Ban Huai Fang ស្រុក Chom Thong ខេត្តឈៀងម៉ៃ ជិតស្រុក Ban Hong ខេត្ត Lamphun នៅខណៈពេលកំពុងបំពេញបេសកកម្មហោះហើរហ្វឹកហាត់។ ភ្លាមៗអាជ្ញាធរបានធ្វើដំណើរទៅកាន់កន្លែងកើតហេតុ...
Reuters ផ្សាយថា៖ គណបក្សថៃកំពុងទាញកម្ពុជាមកធ្វើជាលេសឃោសនាដើម្បីទាក់ទាញសន្លឹកឆ្នោត
បណ្ដាញសារព័ត៌មានអន្តរជាតិលំដាប់ពិភពលោក រ៉យទ័រ កាលពីថ្ងៃពុធម្សិលមិញបានចេញផ្សាយអត្ថបទព័ត៌មានមួយពាក់ព័ន្ធនឹងការរៀបចំការបោះឆ្នោតនៅក្នុងប្រទេសថៃ ដោយលើកឡើងថា គណបក្សនយោបាយថៃនានាបានជ្រើសយកបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា មកធ្វើជាគោលនយោបាយគោលរបស់ខ្លួននៅក្នុងការឃោសនាដើម្បីស្វែងរកសម្លេងគាំទ្រ។ តាមរយៈអត្ថបទដែលមានចំណងជើងថា «គណបក្សថៃបានបង្កើនអារម្មណ៍ជាតិនិយម ខណៈដែលការប៉ះទង្គិចគ្នានៅប្រទេសកម្ពុជាបានធ្វើឱ្យអ្នកបោះឆ្នោតនៅទីជនបទរំជើបរំជួល» កាសែត រ៉យទ័រ បានរំលេចឡើងអំពីអ្នកនយោបាយថៃម្នាក់ដែលមានឈ្មោះថា ភូមីន...
"Born to Be Alive" ផ្តល់មហិច្ឆតាខ្ពស់សម្រាប់ការផ្លាស់ប្តូររបស់ Yang Zi
ក្រុមផលិតរឿងភាគ Born to Be Aliveដែលផលិតដោយក្រុមហ៊ុន Noon Sunshine Company បានបញ្ជាក់ជាផ្លូវការអំពីកាលវិភាគចាក់ផ្សាយរបស់ខ្លួនចាប់ពីថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៦ នៅលើវេទិកា iQIYI និងនៅលើ CCTV-8។ នេះត្រូវបានចាត់ទុកថាជាគម្រោងសំខាន់មួយសម្រាប់ផលិតករក្នុងឆ្នាំ ២០២៦ ហើយក៏ជាការផ្លាស់ប្តូររូបភាពរបស់តារាសម្តែង Yang Zi បន្ទាប់ពីបានភ្ជាប់ទំនាក់ទំនងជាមួយខ្សែភាពយន្តពាណិជ្ជកម្មអស់រយៈពេលជាច្រើនឆ្នាំ។ តារាស្រីរូបនេះបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងគម្រោងនេះ។ បន្ទាប់ពីតួនាទីរបស់នាងនៅក្នុងរឿងភាគប្រវត្តិសាស្ត្រ...
នីកូ តារាចម្រៀងដំបូងប្រកាសធ្វើ Solo Concert យកថវិកាទាំងអស់ជួយវីរកងទ័ពនិងជនភៀសសឹក
២០ឆ្នាំក្នុងអាជីពសិល្បៈតារាចម្រៀង នីកូ បានសម្រេចចិត្តប្រកាសពីការប្រគំតន្រ្តីទោលរបស់ខ្លួន(Solo Concert)ជូនអ្នកគាំទ្រហើយបន្ទាប់ពីការទន្ទឹងរង់ចាំជាច្រើនឆ្នាំ។ លើសពីការប្រគំតន្រ្តី តារាចម្រៀងរូបនេះបានប្រកាសថាថវិកាដែលទទួលបានពីការលក់សំបុត្រនឹងបរិច្ចាគទាំងអស់ទៅកាន់វីរកងទ័ពនិងជនភៀសសឹក។ តម្លៃសំបុត្ររបស់ នីកូ គឺមានចំនួន៣ប្រភេទចន្លោះ៦ដុល្លារដល់៩៩ដុល្លារ។ កាលពីពេលថ្មីៗនេះតារាចម្រៀង នីកូ បានប្រកាសពីការប្រគំតន្រ្តីទោលលើកដំបូងរបស់ខ្លួនមានចំណងជើងថា« Nico Solo Concert “SHARE THE LOVE ”»...
ធ្លាយដំណឹងថា Bai Jingting និង Song Yi បែកគ្នាហើយ
យោងតាមប្រព័ន្ធផ្សព្វផ្សាយចិនតាមការបញ្ជាក់ពី paparazzi ដ៏ល្បីល្បាញម្នាក់បានបង្ហើបឱ្យដឹងថាតារាសម្តែង Bai Jingting និង Song Yi បានបែកគ្នាហើយដែលអ្នកទាំងពីរជ្រើសរើសបញ្ចប់ដោយស្ងប់ស្ងាត់ជាទីបំផុត។ មែនទែនទៅតារាសម្តែងទាំងពីររូបពុំដែលទទួលស្គាល់ជាសាធារណៈនោះទេប៉ុន្តែពួកគេបានបញ្ចេញសកម្មភាពឱ្យទស្សនិកជនឃើញតែម្តង។ Bai Jingting និង Song Yi បានចាប់ផ្តើមមានពាក្យចចាមអារ៉ាមអំពីការណាត់ជួបជាលើកដំបូងនៅឆ្នាំ ២០២២ បន្ទាប់ពីបានសម្តែងរួមគ្នាក្នុងរឿងភាគ Destined ។...
ផ្អើលក្រុងកំពង់ចាម! កំលោះ 33ឆ្នាំ ក្លាយជាសេដ្ឋីពីប៊ូសស្រ្តង ជួបរឿងមិនគួរឱ្យជឿ
ផ្អើលក្រុងកំពង់ចាម បុរសម្នាក់នៅកំលោះ 33ឆ្នាំ ត្រូវបាននារីម្នាក់តាមស្រលាញ់ ក្រោយពីដឹងថាបុរសនោះបានក្លាយជាសេដ្ឋី ឈ្នះរង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំងប៊ូសស្រ្តង តែចុងក្រោយដាច់ផ្ងារ ដោយសារតែ….។ បុរសម្ចាស់រង្វាន់សេដ្ឋីក្មេង 130លានរៀលពីប៊ូសស្រ្តង ឈ្មោះ ហ៊ុល ពិរុណ អាយុ 33ឆ្នាំ នៅលីវ ជាជាងភ្លើង បច្ចុប្បន្នរស់នៅភូមិបឹងកុកទី2 សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ បើតាមការរៀបរាប់របស់បងប្រុស បានឱ្យដឹងថា ក្រោយត្រឡប់មកពីធ្វើការវិញ គាត់រៀងហត់អស់កម្លាំង ក៏ទិញប៊ូសស្រ្តងត្រជាក់ៗ 1កំប៉ុងញុំាដូចសព្វមួយដង...
មិនធម្មតា! ហាងឆេង"ប្រាក់"ហក់ឡើងលឿនជាង"មាស"៣ដងកក្រើកទីផ្សារសកល
ការកើនឡើងដ៏កម្រ! តម្លៃប្រាក់បានកើនឡើងខ្លាំងមិននឹកស្មានដល់ ពោលគឺមានការកើនឡើងដល់ 250% លឿនជាងមាសទៅទៀតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលជាការវិវឌ្ឍមិនធម្មតាមួយក្នុងប្រវត្តិសាស្រ្ត និងបានទាក់ទាញចំណាប់អារម្មណ៍របស់វិនិយោគិននៅជុំវិញពិភពលោក។ នេះបើតាមការចុះផ្សាយរបស់ទស្សនាវដ្ដី Forbes នៅដើមសប្ដាហ៍នេះ។ ភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនកំពុងកើនឡើងម្តងទៀត បានធ្វើឲ្យទំនុកចិត្តលើប្រាក់ដុល្លារមានការចុះខ្សោយ ខណៈដែលបំណុលរបស់សហរដ្ឋអាមេរិកកើនឡើង ហើយអតិផរណានៅតែខ្ពស់ជាង 2%។ ទន្ទឹមនឹងនេះ...
ឃើញធ្វើវីដេអូកំប្លែងឱ្យគេសើចតាមពិត Nick Nok ជាមនុស្សដែលខ្វះភាពកក់ក្តៅតាំងពីតូច
ប្រិយមិត្តមួយចំនួនអាចស្គាល់ Nick Nok ឬ Nick Mark តាមរយៈវីដេអូបែបកំប្លែងៗនៅលើបណ្តាញសង្គមឬស្គាល់ថាជាថៅកែហាងនៅខេត្តសៀមរាប ឬអាចស្គាល់តាមរយៈបទចម្រៀង «គ្មានអូនបងគ្មានក្ដីសុខ»។ ទោះជាយ៉ាងណា រឿងមួយដែលអ្នកគាំទ្រទើបតែបានដឹងនោះគឺ Nick Nok អាចធ្វើឱ្យគេសើចសប្បាយតែធាតុពិតរូបលោកគឺជាមនុស្សដែលខ្វះភាពកក់ក្តៅបំផុត។ នៅព្រឹកថ្ងៃទី២៨ ខែមករា Nick Nok បងប្រុស លីហ្វុង ស្រាប់តែចេញមកបង្ហោះសំណេរនៅលើបណ្តាញសង្គមរម្លឹកពីភាពឈឺចាប់របស់ខ្លួនថាលោកស្អប់អតីតកាល រាល់ពេលរម្លឹកម្តងៗប្រៀបដូចជាយកកាំបិតមកចាក់ដើមទ្រូងលោក។ អន់ចិត្ត...
អូជី ហ្គូលឌិន រងមតិចម្រុះក្រោយប្រកាសដើរចេញពីវិស័យចម្រៀងដោយសារតែការរើ.សអើ.ង
អូជី ហ្គូលឌិន បានរងនូវមតិប្រតិកម្មចម្រុះពីអ្នកលេងបណ្តាញសង្គមបន្ទាប់ពីម្ចាស់ពានរូបនេះប្រកាសថាដើរចេញពីវិស័យចម្រៀងដោយសារតែទទួលបានការរើសអើងនិងការមើលងាយពីអ្នកល្បីឈ្មោះ។ មិនដឹងថានេះជាការបង្ហោះបែបលេងសើចឬជាការពិតនោះទេប៉ុន្តែវាបានក្លាយជាប្រធានបទជជែកវែកញែកក្នុងចំណោមអ្នកលេងអ៊ីនធឺណិតនៅពេល អូជី ហ្គូលឌិន ម្ចាស់ពានវ័យក្មេងបានបង្ហោះសំណេរនៅថ្ងៃទី២៧ ខែមករា ថា «ខ្ញុំលាពីចម្រៀងហើយអ្នកទាំងអស់គ្នា.!! សំណាងល្អ»។ នៅថ្ងៃទី២៨ ខែមករា អូជី ក៏បានទម្លាយពីហេតុការចាកចេញនេះដោយសារតែការរើសអើង។ អ្នកចម្រៀងរ៉េបរូបនេះបានសរសេរថា...
រុស្ស៊ីសន្យាផ្ដល់សញ្ជាតិដល់ជនបរទេស និងផ្ដល់សេរីភាពដល់អ្នកទោ.សណាដែលស្ម័គ្រចិត្តចូលជាទាហានជួរមុខ
ក្រោយលង់ខ្លួនចូលក្នុងសង្រ្គាមរ៉ាំរ៉ៃជាមួយអ៊ុយក្រែនអស់រយៈពេលជិត៤ឆ្នាំ ឥឡូវនេះប្រទេសរុស្ស៊ីបានប្រកាសស្វែងកម្លាំងបំពេញបន្ថែមឡើងវិញដោយសន្យាថានឹងផ្ដល់ប្រាក់រង្វាន់យ៉ាងច្រើនដល់អ្នកស្ម័គ្រចិត្ត។ មិនតែប៉ុណ្ណោះសម្រាប់អ្នកទោស, ពួកគេនឹងទទួលបានសេរីភាព រីឯជនបរទេសនឹងទទួលបានសញ្ជាតិរុស្ស៊ីភ្លាមៗ ដោយគ្រាន់តែចុះឈ្មោះចូលជាទាហានជួរមុខរបស់រុស្ស៊ីក្នុងពេលនេះ។ យោងតាមការចេញផ្សាយដោយសារព័ត៌មាន ABC News កាលពីថ្ងៃអង្គារម្សិលមិញបានឲ្យដឹងថា រដ្ឋាភិបាលរុស្ស៊ីបានចេញវិធានការលើកទឹកចិត្តជាច្រើនដើម្បីទាក់ទាញកងទ័ពថ្មី...
ដំណឹងល្អ! ចិនបង្ហាញពីថ្នាំមួយប្រភេទដែលមានសមត្ថភាពអាចប្រឆាំងនឹងមេរោគ Nipah
ក្នុងអំឡុងពេលដែលពិភពលោកកំពុងជ្រួលច្របល់និងភ័យខ្លាចចំពោះការរីករាលដាលសារជាថ្មីនៃមេរោក Nipahនៅក្នុងប្រទេសឥណ្ឌា អ្នកស្រាវជ្រាវចិនបានបង្ហាញពីថ្នាំប្រឆាំងមេរោគលេបតាមមាត់មួយប្រភេទដែលមានឥទ្ធិពលប្រឆាំងនឹងមេរោគ Nipah បន្ទាប់ពីថ្នាំនេះធ្លាប់ត្រូវបានគេពិសោធដើម្បីយកទៅប្រើប្រាស់ព្យាបាលជំងឺ Covid-19 កាលពីមុន។ តាមការចេញផ្សាយរបស់ South China Morning Post នៅថ្ងៃទី២៨ ខែមករានេះបានបង្ហាញថា VV116 ដែលជាថ្នាំប្រភេទ nucleoside និងធ្លាប់ត្រូវបានអនុម័តរួចហើយសម្រាប់ការព្យាបាលជំងឺ COVID-19 នៅក្នុងប្រទេសចិន...
វៀតណាមរកឃើញខ្យងស្រែត្រាំសារធាតុគីមីជាង ៣០០០ តោន
ចប់ហើយមិនដឹងថាបានចែកចាយដល់ណាខ្លះទេ! ប៉ូលីសវៀតណាមទើបបានរកឃើញសាច់ខ្យងឆ្កឹះហើយស្រាប់ចំនួន 3,000តោន ត្រាំនៅក្នុងទឹកដាក់សារធាតុគីមីបម្រុងយកទៅលក់បន្តនៅក្នុងទីផ្សារ ដោយម្ចាស់ទីតាំងសារភាពថាបានធ្វើបែបនេះ 5ឆ្នាំមកហើយ។ នេះបើតាមការចុះផ្សាយរបស់ VNExpress។ ប៉ូលីសផ្នែកស៊ើបអង្កេតវៀតណាមកាលពីថ្ងៃអង្គារបានប្រកាសពីការចាប់ និងឃុំខ្លួនលោក Huynh Van Truong អាយុ 47 ឆ្នាំ មកពីទីក្រុង Can Tho ភាគខាងត្បូងប្រទេសវៀតណាម ម្ចាស់រោងចក្រកែច្នែសាច់ខ្យងមួយកន្លែង...
Bright ប្រែខ្លាំងពេករងការចោ.ទប្រកាន់ថាប្រើសារធាតុញៀ.នរហូតដល់ក្រុមហ៊ុនប្រកាសចាត់វិធានការ
តារាសម្តែងថៃ Bright Vachirawit បានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្លាបន្ទាប់ពីតារាប្រុសរូបនេះប្រែប្រួលរូបរាងខ្លាំងខុសស្រឡះដាច់ពីមុនរហូតរងការចោទប្រកាន់ថា Bright ប្រើសារធាតុហាមឃាត់រួមទាំងពាក្យសម្តីវាយប្រហារជាច្រើនទៀត។ ឃើញការបញ្ចេញមតិចោទប្រកាន់និងមិនសមរម្យក្រុមហ៊ុនរបស់តារាប្រុសរូបនេះប្រកាសថានឹងចាត់វិធានការតាមផ្លូវច្បាប់។ កាលពីពេលថ្មីៗនេះ តារាសម្តែង Bright Vachirawit បានបង្ហាញខ្លួននៅក្នុងកម្មវិធីម៉ូតមួយនៅក្នុងទីក្រុងប៉ារីស។ យ៉ាងណាមិញ រូបរាងរបស់ Bright...
ម្សៅទឹកដោះគោទារករបស់ក្រុមហ៊ុនយក្សចំនួន៣ត្រូវបានប្រមូលចូលស្តុកវិញដោយសារក្តីបារម្ភអំពីជាតិពុល | Khmer Breaking News
ក្រុមហ៊ុនទឹកដោះគោធំជាងគេទាំងបីរបស់ពិភពលោក គឺ Nestlé, Danone និង Lactalis បានប្រកាសពីការប្រមូលផលិតផលម្សៅទឹកដោះគោសម្រាប់ទារកមួយចំនួនជាសកល បន្ទាប់ពីមានរឿងអាស្រូ.វទារក២នាក់ ត្រូវបានបំពុលដោយសារធាតុ cereulide បណ្ដាលឲ្យបាត់បង់ជីវិត ហើយប្រទេសបារាំងកំពុងធ្វើការស៊ើបអង្កេត។ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារ Reuters និងសារព័ត៌មានធំៗរបស់អឺរ៉ុបជាច្រើនបានបង្ហាញថា ការប្រមូលយកផលិតផលចូលស្តុកវិញនេះ ប៉ះពាល់ដល់ផលិតផលដែលលក់នៅទូទាំងប្រទេសជាច្រើននៅទូទាំងពិភពលោក ដែលជំរុញឱ្យមានការជូនដំណឹងអំពីសុវត្ថិភាពចំណីអាហារ...
ចប់ការប្រគំតន្ត្រី Deadline ក្រុម BLACKPINK ប្រឈមមុខនឹងពាក្យចចាមអារ៉ាមភ្លាម
កិច្ចសន្យារបស់ BLACKPINK និង YG Entertainment នឹងត្រូវផុតកំណត់នៅឆ្នាំនេះ ខណៈ ដំណើរការប្រគំតន្រ្តីទេសចរណ៍ Deadline របស់ពួកគេក៏បានបញ្ចប់ក្រុមចម្រៀងនេះកំពុងបង្កឱ្យមានការពិភាក្សាជាច្រើន។ នៅយប់ថ្ងៃទី២៦ ខែមករា BLACKPINK បានបញ្ចប់ការប្រគំតន្រ្តីពួកគេនៅទីក្រុងហុងកុង ហើយបរិយាកាសនៅទីកន្លែងនោះបានលើសពីការលាគ្នាធម្មតា។ សមាជិកជាច្រើនមិនអាចទប់អារម្មណ៍របស់ពួកគេបានទេ ភ្នែករបស់ពួកគេបានហូរទឹកភ្នែក។ វីដេអូដែលថតបាននៅពេលនោះបានរីករាលដាលយ៉ាងឆាប់រហ័សតាមអ៊ីនធឺណិត...
Chen Xingxu ទម្លាយទំនាក់ទំនងពិតប្រាកដជាមួយតារាស្រី Wang Yuwen
ថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ថា តារាសម្ដែង Chen Xingxu និង Wang Yuwen ជាមិត្តជិតស្និទ្ធអស់រយៈពេល ១៥ ឆ្នាំមកហើយ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ Chen Xingxu បានបញ្ជាក់ពីលក្ខណៈពិតនៃទំនាក់ទំនងរបស់ពួកគេ។ យោងទៅតាមតារាសម្តែង Chen Xingxu បានបញ្ជាក់ថាលោក និងតារាស្រី Wang Yuwen ទាំងពីរនាក់បានបញ្ចប់ការសិក្សាពីវិទ្យាល័យដែលមានទំនាក់ទំនងជាមួយសាលារបាំប៉េកាំង ហើយបានស្គាល់គ្នាយ៉ាងហោចណាស់ ១៥ ឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ រហូតដល់ប៉ុន្មានឆ្នាំចុងក្រោយនេះ...
អ៊ីរ៉ង់ត្រៀមកេះកៃ ខណៈនាវាពិឃា.ដរបស់អាមេរិកចូលកាន់តែជ្រៅដល់តំបន់មជ្ឈិមបូព៌ា
យោងតាមទីភ្នាក់ងារ CNN ឥឡូវនេះនាវាផ្ទុកយន្តហោះចម្បាំង USS Abraham Lincoln កំពុងស្ថិតនៅក្នុងមហាសមុទ្រឥណ្ឌា ដែលធ្វើឱ្យវាខិតទៅកាន់តែជិតដើម្បីជួយក្នុងប្រតិបត្តិការណាមួយរបស់សហរដ្ឋអាមេរិកដែលផ្តោតលើអ៊ីរ៉ង់ ចំពេលភាពតានតឹងមានកាន់តែខ្លាំងឡើង។ នាវាផ្ទុកយន្តហោះ និងនាវាចម្បាំងអមដំណើររបស់វាកំពុងប្រតិបត្តិការនៅក្នុងដែនទឹកក្រោមការទទួលខុសត្រូវរបស់បញ្ជាការកណ្តាលសហរដ្ឋអាមេរិក ដោយសហរដ្ឋអាមេរិកនិយាយថា ការដាក់ពង្រាយនេះមានបំណង “លើកកម្ពស់សន្តិសុខ និងស្ថិរភាពក្នុងតំបន់”។ ជាមួយគ្នានេះ...
វៀតណាមព្រ.មានពលរដ្ឋឲ្យប្រយ័ត្នចំពោះការបរិភោគផ្លែឈើ ដើម្បីបង្កាការឆ្លងមេរោគ Nipah
ហូជីមិញ ៖ ក្រសួងសុខាភិបាលវៀតណាមបានព្រ.មានប្រជាជនឲ្យប្រុងប្រយ័ត្នក្នុងការបរិភោគផ្លែឈើ ជាពិសេសកុំឱ្យបរិភោគផ្លែឈើណាដែលមានស្នាមខាំ ឬកកេរដោយសត្វឲ្យសោះ ដើម្បីចៀសវាងការឆ្លងមេរោគនីប៉ាហ៍។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន VNExpress ។ នៅព្រឹកថ្ងៃទី 27 ខែមករា ក្រសួងសុខាភិបាលវៀតណាម បានជំរុញឱ្យអាជ្ញាធរក្នុងតំបន់ពង្រឹងការត្រួតពិនិត្យនៅតាមច្រកព្រំដែន មណ្ឌលសុខភាព និងនៅក្នុងសហគមន៍។ ការណែនាំនេះកើតឡើងបន្ទាប់ពីប្រទេសឥណ្ឌាបានរាយការណ៍ពីការឆ្លងមេរោគ Nipah ដែលសង្ស័យក្នុងចំណោមបុគ្គលិកថែទាំសុខភាពនៅ West Bengal...
គុនខ្មែរខ្លាំង រីកចម្រើន ផ្តើមចេញពីការគាំទ្រយើងទាំងអស់គ្នា! រយៈពេល ៣ឆ្នាំជាប់ៗគ្នា ដែលក្រុមហ៊ុន វឌ្ឍនៈ បន្តឧបត្ថម្ភដល់ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៦ | Khmer Breaking News
ការប្រកួតជ្រើសរើសជើងឯកគុនខ្មែរថ្នាក់ជាតិ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយបំផុតសម្រាប់កីឡាករគុនខ្មែរគ្រប់ៗរូប ក្នុងការបញ្ចេញសមត្ថភាព បច្ចេកទេស កម្លាំង និងក្បាច់គុនដែលបានហ្វឹកហាត់ ក៏ដូចជាផ្តល់ឱកាសដល់កីឡាករ-កីឡាការិនីថ្នាលគុនខ្មែរដែលមានទេពកោសល្យ ចូលរួមប្រកួតគ្នាដើម្បីក្លាយជាជើងឯងគុនខ្មែរថ្នាក់ជាតិ កសាងធនធានកីឡាការករដែលគុណភាពតំណាងប្រទេសកម្ពុជា សម្រាប់ការប្រកួតធំៗទំាំងក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។ ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំមួយនេះដំណើការទៅបានដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា...
Zhao Wei បដិសេធរឿង "លា.ងលុយកខ្វក់ និងការជួ.ញដូរ.មនុស្ស" នៅមីយ៉ាន់ម៉ា
ថ្មីៗនេះ Zhao Wei ឬទស្សនិកជនស្គាល់ថា ត្រចៀកកាំ បានបង្ហោះសារឡើងវិញពីបងប្រុសរបស់ខ្លួនដើម្បីបដិសេធរបាយការណ៍មិនពិតមួយចំនួនដែលចោទប្រកាន់ថានាងមានជាប់ពាក់ព័ន្ធក្នុងការលាងលុយកខ្វក់ និងការជួញដូរមនុស្សទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ ពីមុនមកមានការបង្ហោះជាច្រើនត្រូវបានផ្សព្វផ្សាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Weibo ដោយចោទប្រកាន់ថា Zhao Wei និងអតីតស្វាមីរបស់នាងគឺអ្នកជំនួញ Huang Youlong រួមជាមួយតារាល្បីៗជាច្រើនរូបទៀត មានជាប់ពាក់ព័ន្ធនឹងក្រុមអាជីវកម្មខុសច្បាប់ ការលាងលុយកខ្វក់...
ចិនលុបចោលជើងហោះហើរទៅជប៉ុនចំនួន៤៩ទីតាំង និងហាមពលរដ្ឋធ្វើដំណើរទៅជប៉ុនពេលចូលឆ្នាំចិន
ប្រទេសចិន ៖ មន្ត្រីចិនបានកំណត់ឱ្យក្រុមហ៊ុនអាកាសចរណ៍នានាលុបចោលជើងហោះហើរទៅប្រទេសជប៉ុន ចំនួន៤៩ទីតាំងសម្រាប់ការហោះហើរនៅខែកុម្ភៈ ខណៈក្រសួងការបរទេសចិនហាមឃាត់ពលរដ្ឋធ្វើដំណើរទៅជប៉ុនពេលចូលឆ្នាំចិនខាងមុខ ក្រោមហេតុផលពលរដ្ឋចិនអាចរងការគំរា.មកំហែង និងទំនាក់ទំនងប្រទេសទាំងពីរមានភាពរង្គោះរង្គើក្នុងរយៈពេលប៉ុន្មានខែនេះព្រោះតែមេដឹកនាំជប៉ុនគាំទ្រតៃវ៉ាន់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ។ តាមទិន្នន័យរបស់គេហទំព័រការធ្វើដំណើរ Flight Master ការលុបចោលការធ្វើដំណើររវាងចិននិងជប៉ុន...
Cha Eun Woo ចេញសូមទោសជាសាធារណៈនិងអះអាងថាចូលបម្រើក្នុងជួរកងទ័ពមិនមែនជាលេសគេចវេស
នៅទីបំផុតតារាចម្រៀងនិងសម្តែងដ៏ល្បីឈ្មោះ Cha Eun Woo បានចេញមុខសូមទោសជាសាធារណៈនៅលើគណនី Instagram ជុំវិញរឿងក្តៅគគុកអំពីការចោទប្រកាន់គេចពន្ធនូវទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់។ ជាមួយនឹងការសូមទោសនេះ អ្នកជំនាញពន្ធដារម្នាក់ដែលធ្លាប់ជាអ្នកស៊ើបអង្កេតនៅសេវាពន្ធជាតិកូរ៉េបានបង្ហាញថាគោលដៅដំបូងរបស់ភ្នាក់ងារពន្ធដារគឺ Fantagio Entertainment ដែលជាក្រុមហ៊ុនគ្រប់គ្រងតារាប្រុសរូបនេះមិនមែនជា Cha Eun Woo ផ្ទាល់នោះទេ។ នៅយប់ថ្ងៃទី២៦ ខែមករា Cha Eun Woo បាននិយាយជាផ្លូវការអំពីការចោទប្រកាន់ពីបទគេចពន្ធ...
ពេលទិញសម្លៀកបំពាក់ថ្មីមក តើគួរតែស្លៀកពាក់តែម្តង ឬបោកគក់ជាមុន?
ពេលទិញសម្លៀកបំពាក់ថ្មីពីហាងមក តើគួរតែស្លៀកពាក់តែម្តង ឬបោកគក់ជាមុនសិន?
តារាចម្រៀង ម៉េង កែវពេជ្ជតា សរសើរតារាចម្រៀង សុគន្ធ និសា
តារាចម្រៀង ម៉េង កែវពេជ្ជតា បានសរសើរតារាចម្រៀង សុគន្ធ និសា ថាច្រៀងពីរោះណាស់មានសម្លេងស្រទន់គួរឱ្យស្រលាញ់។ ការសរសើរនេះគឺបន្ទាប់ពីតារាចម្រៀងទាំងពីរដួងមានឱកាសបកស្រាយចម្រៀងជាមួយគ្នានៅលើឆាកតន្រ្តីក្នុងកម្មវិធីឡើងភូមិគ្រឹះថ្មីនិងខួបអាពាហ៍ពិពាហ៍។ រយៈពេលចុងក្រោយនេះមានកម្មវិធីជាច្រើនបានជំរុញឱ្យតារាចម្រៀង ម៉េង កែវពេជ្ជតា មានឱកាសបកស្រាយជាមួយនឹងតារាចម្រៀងជើងចាស់ដូចជាលោកជំទាវ ហ៊ឹម ស៊ីវន លោក ណូយ វ៉ាន់ណេត ហើយពេលកន្លងមកក៏ធ្លាប់មានឱកាសចាប់ដៃគូចាស់ជាមួយនឹងឧកញ៉ា ព្រាប សុវត្ថិ។...
Show More
loading
Actions
Is this you?
As a journalist, you can create a free Muck Rack account to customize your profile, list your contact preferences, and upload a portfolio of your best work.Get in touch with Lee
Contact Lee, search articles and posts on X, monitor coverage, and track replies from one place.
Learn more about Muck Rack